The big way in Angkor wat Temple is locate in Siem Reap Province

Everyone want to see this veiw! Came to Cambodia and go to visite Siem Reap Province

ប្រាសាទបឹងមាលា Beng Mealea or Bung Mealea, its name means "lotus pond", is a temple in the Angkor Wat style located 40 km east of the main group of temples at Angkor.

Happy Khmer Year I wish you all good luck in the full year

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, March 1, 2016

ការសិក្សា៖ ស្រែ​មួយ​ចំនួន​​​ក្នុង​ប្រទេស​ កម្ពុជា ​​មាន​បញ្ហា​សារធាតុ​អាសេនិក

ការ​សិក្សា​មួយ​ដែល​ចេញ​កាល​ពី​ចុង​ខែ​ មករា ​បង្ហាញ​ថា ​​ស្រែ​មួយ​ចំនួន​ក្នុង​ចំណោម​ស្រែ​ក្នុង​ប្រទេស​ កម្ពុជា ​​មាន​បញ្ហា​សារធាតុ​អាសេនិក​ដែល​អាច​​បណ្តាល​ឲ្យ​​ខូច​ហ្សែន​​របស់​មនុស្ស ប៉ុន្តែ​តំណាង​ក្រសួង កសិកម្ម​និង​តំណាង​ឧស្សាហកម្ម​នេះ ទទូច​ថា មិន​មាន​អ្វី​ត្រូវ​បារម្ភ​នោះ​ទេ។
ការ​សិក្សា​នេះដែល​ធ្វើ​ឡើង​ដោយ​ Yumei Kang មក​ពី​សាកល​វិទ្យាល័យ Kochi ​ផ្នែក​កសិកម្ម​ក្នុង​ប្រទេស​ជប៉ុន បាន​រក​ឃើញ​សារធាតុ​​អាសេនិក​នៃ​ប៉ាន់​គំរូ​អង្ក ដែល​លើស​កម្រិត​ទទួល​យក​បាន ហើយ​​លើស​រហូត​ដល់​ ៣ ​ដង​​ក្នុង​ខេត្ត​ចំនួន ៥ ហើយ​ខេត្ត​ដែល​អាក្រក់​ជាង​​គេ​គឺ​ខេត្ត​ កណ្តាល។
ដោយ​លើក​ឡើង​​អំពីការ​សិក្សា​​ស្រាវ​ជ្រាវ​​ឆ្នាំ​ ២០១៣ ​​​ក្នុង​​រដ្ឋ​ West Bengal ​ប្រទេស​ ឥណ្ឌា Yumei Kang បាន​កត់​សម្គាល់​ថា ការ​ទទួល​ទាន​រយៈពេល​យូរ​នូវ​អង្ករ​ដែល​មាន​​សារធាតុ​​អាសេនិក​​លើ​កម្រិត​ អតិបរមា​​ដែល​កំណត់​ជា​អន្តរជាតិ មនុស្ស​នឹង​​ស្ថិត​ក្នុង​ហានិភ័យ​នៃ​ការ​ខូច​ខាត​ហ្សែន។
បើ​តាម​ស្តង់​ដារ​​ដែល​កំណត់​​កាល​ខែ​​ កក្កដា ឆ្នាំ​ ២០១៤ ដោយ​អង្គការ​សុខភាព​ពិភព​លោក​ ​និង​អង្គការ​ស្បៀង​អាហារ​និង​កសិកម្ម​​របស់​អង្គការ​សហប្រជាជាតិ អង្ករ​មួយ​គីឡូ​​មិន​គួរ​មាន​ជាតិ​អាសេនិក​លើស​ ០,២ ​មីលី​ក្រាម​នោះ​ទេ។ នៅ​ក្នុង​ប៉ាន់​គំរូ​អង្ករ​ក្នុង​ខេត្ត​កណ្តាល​គឺ​មាន​​ជាតិ​អាសេនិក​​រហូត​ ដល់​ ០,៦៤៩ ​មីលី​ក្រាម​​ក្នុង​មួយ​គីឡូ។
ខេត្ត កំពង់ធំ គឺ​ជា​ខេត្ត​ទី​ពីរ​ដែល​មាន​​ជាតិ​ អាសេនិក ​​លើស​កម្រិត​ទទួល​យក​បាន​​​ស្ទើរ​ទ្វេ​ដង​គឺ​​ ០,៣៧១ ​​មីលីក្រាម​​ក្នុង​មួយ​គីឡូ​ក្រាម។ ខេត្ត​បន្ទាយ​មាន​ជ័យ​ ​បាត់​ដំបង និង​ព្រៃ​វែង គឺ​មាន​ជាតិ​អាសេនិក​​លើស​​កម្រិត​អតិបរមា ០,២ មីលីក្រាម​​ក្នុង​មួយ​គីឡូ​ក្រាម។
Yumei Kang បាន​អំពាវ​នាវ​ឲ្យ​ប្រជាជន​ដែល​រស់​នៅ​ក្នុង​តំបន់​​​ហានិភ័យ​ខ្ពស់ «យក​ចិត្ត​ទុក​​ដាក់​ឲ្យ​បាន​ខ្លាំងក្លា» ហើយ «បទ​បញ្ញត្តិ​បង្ការ​មិន​ឲ្យ​​អង្ករ​ដែល​មាន​ជាតិ​អាសេនិក​កម្រិត​ខ្ពស់​​ ចូល​ទៅ​ដល់​ទីផ្សារ​​គឺ​ត្រូវ​ការ​ឲ្យ​មាន»។
អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម លោក អៀង សុផល្លែត មិន​បាន​ដឹង​ច្បាស់​អំពី​​ការ​សិក្សា​​ស្រាវ​ជ្រាវ​របស់ Kang ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ​អង្ករ​របស់​កម្ពុជា​​មិន​មាន​បញ្ហា​​អាសេនិក​ទេ។
លោក សុផល្លែត បាន​ថ្លែង​ថា​៖ «ស្តាប់ ​ខ្ញុំ​អាច​ធានា​អ្នក​ថា ​​មិន​មាន​សារធាតុ​នេះ​នៅ​ក្នុង​អង្ករ​កម្ពុជា​ទេ ​ពី​មុន​ពេល​យើង​នាំ​ចេញ ​វា​ត្រូវ​ឆ្លង​កាត់​​ការ​ធ្វើ​តេស្ត​ ​ហើយ​ប្រសិន​បើ​មាន​សារធាតុ​នេះ ​វា​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នាំ​ចេញ​ទេ»។
លោក​បាន​បន្ថែម​ថា ​ហើយ​ចំពោះ​អង្ករ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ស្រុក​ក៏​មាន​នីតិវិធី​ដូច​គ្នា​នេះ​ដែរ។
លោក​បន្ត​ថា​៖ «​​យើង​មាន​នាយក​ដ្ឋាន​​​ដី ​ការ​ស្រាវ​ជ្រាវ ​និង​គ្រប់​គ្រង​ ​ដែល​យើង​ធ្វើ​តេស្ត​ទៅ​លើ​សារធាតុ​​ដី​​​និង​ជាតិ​ពុល​នៅ​ក្នុង​ដី​។ ​ប្រសិន​បើ​មាន​ភាព​មិន​ប្រក្រដី ​ពួក​គេ​នឹង​រាយការណ៍​ ​ហើយ​យើង​នឹង​ចាត់​ការ​ទៅ​លើ​បញ្ហា​នោះ​»។
លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន​ AMRU ​Rice ​បាន​ថ្លែង​ថា ​​ខណៈ​លោក​ទទួល​ស្គាល់​​ថា សារធាតុ​អាសេនិក​​គឺ​ជា​ក្តី​បារម្ភ​ចម្បង​ ​លោក​ទទូច​ថា ​មិនមាន​បញ្ហា​ជាតិ​អាសេនិក​​នៅ​ក្នុង​អង្ករ​កម្ពុជា​ទេ។
លោក សារ៉ន ​ថ្លែង​ថា​៖ «​ខ្ញុំ​ធានា​អ្នក​ថា ​ក្នុង​ប្រទេស​កម្ពុជា យើង​ល្អ​​បើ​ប្រៀប​ធៀប​​ទៅ​នឹង​​តំបន់​»។
ទោះ​យ៉ាង​ណា​ក្តី ​លោក​អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​​​ប្រុង​ប្រយ័ត្ន​ចំពោះ​បញ្ហា​នេះ។
លោក​បាន​បន្ត​ថា​៖ «​​វា​នៅ​ក្នុង​ខ្យល់​អាកាស​ ​នៅ​ក្នុង​ដី នៅ​ក្នុង​ទឹក។ ​ដូច្នេះ ជា​ធម្មតា វា​ពិបាក​សម្រាប់​កសិករ​​ការ​ពារ​មិន​ឲ្យ​មាន​​​​កម្រិត​អាសេនិក​​នៅ​ក្នុង​ ​អង្ក។ ​ប៉ុន្តែ​យើង​​ត្រូវ​​ការ​ប្រើ​ដី​ដែល​ត្រូវ​បាន​ពិនិត្យ​​មើល​សារធាតុ​នេះ​ »។ «​​រដ្ឋា​ភិបាល​គួរ​តែ​ពិនិត្យ​រាល់​ផលិត​កម្ម​ស្រូវ​ទាំង​អស់​ ​ហើយ​ប្រសិន​បើមាន​កម្រិត​ខ្ពស់​ណា​មួយ​ ​​រដ្ឋា​ភិបាល​គួរ​តែ​​ព្រមាន​ទៅ​កសិករ​​ជា​មុន»៕
 
Click Here!